កណ្ដាល៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា និងក្រុមការងារសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក បានចូលរួមរំលែកទុក្ខ និងសោកស្ដាយយ៉ាងក្រៃលែងចំពោះលោក ឈៀង រ៉ូដែន ជាប្រធានសហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ដែលឪពុករបស់លោកឈ្មោះ ដើង ឈៀង ជន្មាយុ ៧៥ឆ្នាំ បានទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ឡាយ ផល្លី និងក្រុមការងារសហជីពមូលដ្ឋាន ក៏បានចូលរួមថវិកាសរុបមានចំនួន ៧៩០,២០០រៀល។ ដោយក្នុងនោះរួមមាន៖
១.ថវិការរៃអង្គាសពីបងប្អូនកម្មករមានចំនួន ៣៩០,២០០រៀល
២.ថវិការលោក ឡាយ ផល្លី មានចំនួន ៤០០,០០០រៀល
ក្រៅពីការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោក ឡាយ ផល្លី និងក្រុមការងារ ក៏បានបួងសួងគុណបុណ្យព្រះរតនៈត្រ័យសូមឱ្យវិញ្ញាណក្ខន្ធលោក ដើង ឈៀង ឆាប់បានទៅកាន់សុគតិភពកុំបីខានឡើយ៕