• English
  • ភាសាខ្មែរ
  • Chinese

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀលជូនកម្មករ-កម្មការនីចំនួន៥នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី​ សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ  ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀល​ជូនកម្មករ-កម្មការនីចំនួន៥នាក់ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន១០០,០០០រៀលក្នុងនោះរួមមាន៖

១. ឈ្មោះនាង ឌីណា ភេទស្រី អត្តលេខGS.0336 បម្រើការងារផ្នែកបែងផ្សំមូលហេតុគាត់ទើបរៀបអាពាហ៍ពិពាហ៍

២. ឈ្មោះស៊ន ចន្ទ្រា ភេទស្រី អត្តលេខGS.0016 បម្រើការងារបិទកាវ.A1មូលហេតុគាត់ទើបរៀបអាពាហ៍ពិពាហ៍

៣. ឈ្មោះខេម យីង ភេទស្រី អត្តលេខL.2028 បម្រើការងារបិទកាវ.A6 មូលហេតុគាត់ទើបរៀបអាពាហ៍ពិពាហ៍

៤. ឈ្មោះយឹមសៀង ភេទស្រី អត្តលេខL.1391 បម្រើការងារចល័ត.A1មូលហេតុគាត់ទើបសំរាលកូនរួច

៥. ឈ្មោះម៉ុត ស្រីនាង ភេទស្រី អត្តលេខL.0772 បម្រើការងារចល័.A1មូលហេតុគាត់ទើបសំរាលកូនរួច

នាឱកាសនោះ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក(ខេមបូឌា)ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

相关文章