• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក

កណ្ដាល៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ស្ថិតនៅភូមិភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល បានផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក ក្នុងនោះមានអ្នករៀបអាពាហ៍ពិពាហ៍ គ្រោះថ្នាក់ចរាចរណ៍ និងវះកាត់ផងដែរ  ចំនួនមានចំនួន ៤នាក់ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល សរុបទឹកប្រាក់ទាំងអស់មានចំនួនសរុប ៤០០,០០០រៀល៕