• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចំនួន ៣,៩៦០,០០០រៀល

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩  ខែកុម្ភ: ឆ្នាំ២០២៤ លោក សែ ចិត ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែដី  ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនបងប្អូនកម្មករដែលទើបរៀបអាពាហ៍ពិពាហ៍, ទើបសម្រាលកូនរួច និងអ្នកមានជម្ងឺធ្ងន់ សរុបមានចំនួន ៣៣នាក់ ស្មើទឹកប្រាក់សរុប ៣,៩៦០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ១២០,០០០រៀល។

相关文章