• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣០២,២០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សាវណ្ណ និងលោកស្រី លៀង ស្រីហៀង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភបានចំនួន ៣០២,២០០រៀលជូនសមាជិកដែលកំពុងទុក្ខលំបាកដូចជា៖

១ ឈ្មោះ ជួង ផាន អត្តលេខBW0297 ផ្នែកប្រធានក្រុមដេរ មូលហេតុម្ដាយទទួលមរណៈភាព ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៤០,០០០រៀល

និងទី២ ឈ្មោះ សួន សុខគា អត្តលេខBW1259 ផ្នែកដេរ ក្រុមតូច  មូលហេតុឪពុកទទួលមរណៈភាព ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៦២,២០០រៀល

ជាមួយគ្នានោះផងដែរ លោក យ៉ាវ សាវណ្ណ និងក្រុមការងារ តំណាងកម្មករប្រចាំក្រុមហ៊ុន​ បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខគ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យកុសល្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕