• English
  • ភាសាខ្មែរ
  • Chinese

តំណាង សហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ចំនួន ២,៥៨០,០០០រៀល

កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ​ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតផ្លូវជាតិលេខ៥ ភូមិផ្សារត្រាច ឃ្មុំលង្វែក ស្រុកកំពុងត្រឡាច ខេត្តកំពុងឆ្នាំង  បាននាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនបងប្អូនកម្មករចំនួន ៤៣នាក់ ស្មើទឹកប្រាក់សរុប ២,៥៨ ០,០០០រៀល ក្នុងនោះរួមមាន អ្នករៀបអាពាហ៍ពិពាហ៍, អ្នកសម្រាលកូន និងមានផ្ទៃពោះ ដោយក្នុងម្នាក់ទទួលបានទឹកប្រាក់ ៦០,០០០រៀល។