• English
  • ភាសាខ្មែរ
  • Chinese

លោក ឡាយ សំអូន អនុប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ៩៦០,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក

 ភ្នំពេញ÷ នៅរសៀលថ្ងៃសៅរ៍ទី ២៣ ខែមីនា ឆ្នាំ២០២៤ លោក ឡាយ សំអូន ជាអនុសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាសមាជិកសហជីពនៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

នាឱកាសនោះ លោក ឡាយ សំអូន ក៏ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករជាស្ត្រីដែលមានផ្ទៃពោះនិងបងប្អូនកម្មករទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់បងប្អូនកម្មករកម្មការិនីចំនួន ០៨នាក់ ដែលម្នាក់ៗទទួលបាន ១២០,០០រៀល រួមមាន÷

, អ្នកមានផ្ទៃពោះ ចំនួន ៥នាក់

,អ្នករៀបការ ចំនួន ៣នាក់

សរុបថវិកាមានចំនួន៩៦០,០០០រៀល៕