• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក សែ ចិត មន្ត្រីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងក្រុមការងារសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាន ភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បាននាំយកប្រាក់ឧបត្ថម្ភជូនកម្មករកម្មការិនីដែលជាសមាជិកសហជីព ចំនួន ៥នាក់ ក្នុងនោះរួមមាន៖

១..អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន ២នាក់

២..សំរាលកូនចំនួន ៣នាក់

ដោយក្នុងម្នាក់ៗ ទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល។ សរុបថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល៕

相关文章