• English
  • ភាសាខ្មែរ
  • Chinese

លោក ឡាយ សំអូន តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ បានឧបត្ថម្ភជូនដល់គ្រួសារកម្មការិនីម្នាក់ ដោយសារឪពុកមានជំងឺ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឡាយ សំអូន តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ  ដែលមានអាសយដ្ឋាននៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួមនិងក្រុមការងារសហជីព  បាននាំយកថវិការ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់គ្រួសារកម្មការិនីម្នាក់ឈ្មោះ ពេជ្រ ធិតា និងត្រូវជាសមាជិកសហជីព រស់នៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ដែលបច្ចុប្បន្នគាត់កំពុងជួបការលំបាកខ្លាំងបន្ទាប់ពីឪពុករបស់គាត់មានជំងឺធ្លាយក្រពះ និងហើមពោះវៀន ខណៈគ្រួសាររបស់គាត់មានការខ្វះខាតលើការចំណាយ ថ្លៃព្យាបាល និងថ្នាំសង្កូវជាដើម។ គ្រឿងឧបភោគបរិភោគរួមមាន៖

  1. អង្ករ ចំនួន៤បេស្មើ ៤០គីឡូក្រាម
  2. ទឹកត្រី ចំនួន១យួរ
  3. ទឹកស៊ីអ៊ីវ ចំនួន១យួរ
  4. សៀង ចំនួន១យួរ
  5. ទឹកសុទ្ធ ចំនួន១យួរ
  6. ទឹកផ្លែឈើ ចំនួន១កេស និងថិវការ ចំនួន ១០០,០០០ រៀល ។

នាឱកាសនោះលោក ឡាយ សំអូន និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមអេច ស៊ីនដា ស៊ូ សូមជូនពរដល់ឪពុករបស់កញ្ញសា ពេជ្រ ធិតា សូមឲ្យគាត់ឆាប់ឃាសះស្បើយពីជំងឺឡើងវិញ និងសូមឲ្យក្រុមគ្រួសាររបស់ពួកគាត់ជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ៗគ្នា៕