• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ផល ភា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀល ជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀល ជូនសមាជិកសហជីពដែលរៀបអាពាហ៍ពិពាហ៍ សម្រាលកូន និងមានជំងឺ ចំនួន៤នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀលក្នុងនោះរួមមាន៖

១.ឈ្មោះ សុង នៅ ភេទស្រី អត្ថលេខ AS000466 នៅក្នុងផ្នែក QC គាត់រៀបអាពាហ៍ពិពាហ៍ ដែលមានចំនួនទឹកប្រាក់ ១០០,០០០រៀល

២.ឈ្មោះ មាស ណាវី ភេទស្រី អត្ថលេខ AS000681 មានតួនាទីផ្នែកដេរA8 គាត់សម្រាលកូន ដែលមានចំនួនទឹកប្រាក់ ១០០,០០០រៀល

៣.ឈ្មោះណាត វន្ធីប ភេទស្រី អត្ថលេខ AS000038 មានតួនាទីដេរ A1 គាត់សម្រាលកូន ដែលមានចំនួនទឹកប្រាក់ ១០០,០០០រៀល

៤.ឈ្មោះ ម៉ុន លី អត្ថលេខAS001445 គាត់វះកាត់ច្រមុះ ដែលមានចំនួនទឹកប្រាក់ ១០០,០០០រៀល។

នាឱកាសនោះ លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕