• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ១,៤៤០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន យូនៀន និងសមាជិកប្រចាំក្រុមហ៊ុន មីឡានណា

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន យូនៀន លេឌើរវែរ អឹម.អេហ្វ.វ៉ាយ ឯ.ក និងក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បាននាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនបងប្អូនកម្មករចំនួន ១២នាក់ ស្មើទឹកប្រាក់សរុប ១,៤៤០,០០០រៀល ក្នុងនោះរួមមាន អ្នកមានផ្ទៃពោះ សម្រាលកូនរួច រៀប អាពាហ៍ពិពាហ៍ នឹងឈឺមួយសប្តាហ៍ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១២០,០០០រៀល៕