• English
  • ភាសាខ្មែរ
  • Chinese

តំណាង ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ២១០,៥០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០២៤ ក្រុមការងារតំណាង ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកថវិការៃអង្គាសជូនដល់កម្មករម្នាក់ឈ្មោះ កង ឡុញ អត្តលេខ ០៨៦០៨ ផ្នែដេរ ក្រុមដេរC៥ នៅអាគាC មូលហេតុដោយសាឪពុករបស់គាត់ទទួលមរណៈភាព ក្នុងនោះប្រាក់ដែលរៃអង្គាសបានយកជូនគាត់មានចំនួន ២១០,៥០០រៀល៕