• English
  • ភាសាខ្មែរ
  • Chinese

ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ញើរសារលិខិតអបអរសាទរ គោរពជូនចំពោះសម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

 ភ្នំពេញ÷ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ញើរសារលិខិតអបអរសាទរ គោរពជូនចំពោះសម្ដេចមហាសេនបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

 

(ខ្លឹមសារនៃសារលិខិតអបអរសារទរ)

 

យើងខ្ញុំជាថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងឱ្យកម្មករនិយោជិតចំនួន ជាង៤ម៉ឺននាក់ នៅក្នុងវិស័យវាយនភ័ណ្ឌសូមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីរំភើបឥតឧបមាគោរពជូនចំពោះ    សម្តេចអគ្គមហាសេនាបតិយតេជោ ហ៊ុន សែន នាឱកាសដ៏មហានក្ខត្តឬក្សបំផុត ដែលត្រូវបាន ព្រឹទ្ធសភាបោះឆ្នោតគាំទ្រធ្វើជាប្រធានព្រឹទ្ធសភានីតិកាលទី៥ ក្នុងសម្លេង ៦២ លើ៦២ សម្លេងនាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ បើទោះបីជាមានសមាជិកព្រឹទ្ធសភាមកពីគណៈបក្សប្រឆាំងចំនួន៣រូបក៏ដោយ។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន សម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញ យ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់ សម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ។ សមេ្តចតេជោ ជាវីរកុលបុត្រខ្មែរដ៏អង់អាចក្លាហាន តែងតែរួមសុខរួមទុក្ខដោយក្តីស្មោះត្រង់បំផុត ជាមួយ ប្រជាជន និងប្រទេសជាតិ នៅគ្រប់កាលៈទេស:ទាំងអស់។   សមេ្តចតេជោ គឺជាតួអង្គដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ឆាកនយោបាយរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត ព្រោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ គឺជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការកសាង ខឿន សន្តិភាព ឯករាជ្យ បូរណភាពទឹកដី          ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួង​ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី​ សិរីមណ្ឌល វិបុលសុខ មហាប្រសើរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា!