• English
  • ភាសាខ្មែរ
  • Chinese

ពិធីសំណេះសំណាល និងអាហារសាមគ្គី ជាមួយបងប្អូនក្រុមការងារ សារព័ត៌មាន ខេម អេស៊ា ញូវស៍

កណ្តាល៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន ខេម អេស៊ា ញូវស៍ បានរៀបចំកម្មវិធីសំណេះសំណាល និងអាហារសាមគ្គី រវាងថ្នាក់ដឹកនាំ ជាមួយក្រុមការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល ខេម អេស៊ា ញូវស៍ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល រួមទាំងក្រុមការងារទូទាំងបណ្តាខេត្តក្រុង សរុប ៤០ នាក់ ។លោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកព័ត៌មាន បានឡើងអានរបាយការណ៍សង្ខេបស្តីអំពី អំពីជីវប្រវត្តិសង្ខេប របស់អង្គភាព CAN ដោយបានបង្កើតឡើង នៅឆ្នាំ២០១៩ ដោយមានការផ្តួចផ្តើមឡើង ពីឯកឧត្តម លី វិចិត្រ ជាប្រធានក្រុមប្រឹក្សាភិបាល និងរហូតមកដល់បច្ចុប្បន្ននេះ អង្គភាព CAN មានអយុកាល ៧ឆ្នាំហើយ មានថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១៥រូប និងក្រុមការងារ ទាំងបណ្តាខេត្តក្រុង ២៩ រូប។

លោក អគ្គនាយក ក៏បានលើកឡើងអំពីការបង្កើតកម្មវិធីព័ត៌មានផ្សេងៗកន្លងមកដូចជា កម្មវិធី Live ផ្ទាល់ ផ្សាយចេញពី Studio ដូចជាព្រឹត្តិការណ៍ពត៌មានប្រចាំថ្ងៃ កម្មវិធីពិសេសសម្រាប់កម្មករ និងកម្មវិធីភូមិខ្ញុំ ជាដើម ។ ដែលការបង្កើតកម្មវិធីទាំងនេះក្នុងគោលបំណង ផ្សព្វផ្សាយអ្វីដែលជាចំណេះដឹង និងជាប្រយោជន៍ជូនដល់សាធារណៈជន និងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ។

លោក យ៉ុន ម៉េងស្រ៊ន់ ក៏បានបញ្ជាក់បន្ថែមអំពី ចក្ខុវិស័យកម្មវិធីភូមិខ្ញុំ និងទស្សនៈវិស័យរបស់អង្គភាព CAN ដូចជា៖ ពង្រឹងក្រុមការងារអង្គភាព ដើម្បីធ្វើឲ្យប្រសើរឡើង នូវចំណេះដឹងវិជ្ជាជីវៈក្រមសីលធម៌សារព័ត៌មាន និងបន្តសកម្មភាពសប្បុរសធម៌ ជាដើម ។

相关文章