• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ៦០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង

កណ្ដាល៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកស្រី ឆាវ ផល្លា និងក្រុមការងារតំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល បានរៃអង្គាសជាថវិកាជូនសមាជិកសហជីពឈ្មោះ សល់ ម៉ាលី ភេទស្រី នៅក្រុមQC អត្ថលេខ ០៨៧១ មូលហេតុសំរាលកូន ថវិកាឧបត្ថម្ភមានចំនួន ៦០,០០០រៀល៕