កណ្ដាល៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឆែម សំអាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២៥០,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ម៉ៅ ចាន់ថុន នៅក្រុមA៣ អត្តលេខ3315 គាត់រស់នៅ ភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមូលហេតុដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិត។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ។
ឆ្លៀតឱកាសនោះ លោក ឆែម សំអាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕