• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានធ្វើការរៃអង្គាសប្រាក់ចំនួន ៦៩៣,៤០០រៀលជូនសមាជិកសហជីពម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសប្រាក់ចំនួន៦៩៣,៤០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ឡេង ស្រីតូច អត្តលេខ341 បម្រើការងារនៅផ្នែកដេរ  ដោយមូលហេតុគាត់បានទទួលមរណភាព។

ឆ្លៀតឱកាសនោះ លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំទៅដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕