• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ផល ភា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់

កណ្ដាល៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀល ជូនសមាជិកសហជីពដែលរៀបអាពាហ៍ពិពាហ៍ចំនួន២នាក់ និង សមាជិកដែលមានជំងឺត្រូវវះកាត់ចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល ក្នុងនោះរួមមាន៖

១.ឈ្មោះ ជា សៅយី ភេទស្រី អត្តលេខAS001995 បម្រើការងារផ្នែកដេរA8 មូលហេតុគាត់ត្រូវវះកាត់ ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល។

២.ឈ្មោះ សាត ចាន់ណា ភេទស្រី អត្តលេខ AS000077 មានតួនាទីអនុប្រធាន មូលហេតុគាត់ត្រូវវះកាត់ ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល។

៣.ឈ្មោះ ហៃ ឆាយ ភេទស្រី អត្តលេខAS001963 មានតួនាទីដេរA15 មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍ ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល។

៤.ឈ្មោះ ខ្វាង សុខា អត្តលេខAS001554 មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍ ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល។

នាឱកាសនោះ លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕