• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដស្រ្ដីកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនចំនួន ៥២៧,០០០រៀល ដល់សមាជិកប្រចាំក្រុមហ៊ុន ភីធី ហ៊្វូវ៉ា ស័្ពតស៍វែរ (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី៣  ខែមិថុនា ឆ្នាំ២០២៤ សហជីពទឹកចិត្តស្រី្តកម្ពុជា ប្រចាំក្រុមហ៊ុន ភីធី ហ៊្វូវ៉ា ស័្ពតស៍វែរ (ខេមបូឌា) ឯ.កស្ថិតភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកប្រាក់រៃអង្គាសប្រគល់ជូនបងប្អូនកម្មករចំនួន ១ នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍( ថែមម៉ោង៨)។ ថវិការដែលបានរៃអង្គាសមានចំនួន១៦៧,០០០រៀល និងថៅកែរោងចក្រជូនបន្ថែមចំនួន ៥០$ ព្រមទាំងបុគ្គលិកក្រុមហ៊ុន ៤០$ទៀត។

 សរុបទឹកប្រាក់ ៥២៧,០០០រៀល៕