• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៩០៧,០០០រៀលជូនសមាជិកសហជីពចំនួន៧នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៩០៧,០០០រៀល ជូនសមាជិកចំនួន៧នាក់ ក្នុងនោះរួមមាន៖

១.ឈ្មោះ ហេម ស្រីម៉ី អត្តលេខ458 បម្រើការងារនៅផ្នែកដេរ មូលហេតុគាត់ទើបនឹងសម្រាលកូន ទទួលបានថវិកាចំនួន១០០,០០០រៀល។

២.ឈ្មោះ ភឿង សុខលីន អត្តលេខ00057 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុដោយសារបងប្រុសរបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន១៣៤,០០០រៀល។

៣.ឈ្មោះ បូ៍យ ចន្ធី អត្តលេខ470 បម្រើការងារនៅផ្នែកវៃឡេវ មូលហេតុគាត់រៀបអាពាហ៍ពិពាហ៍ ទទួលបានថវិកាចំនួន១០០,០០០រៀល។

៤.ឈ្មោះ ភួង​ ស្រីលី អត្តលេខ363 បម្រើការងារនៅផ្នែកដេរA7 មូលហេតុគាត់ឈឺធ្ងន់បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបានថវិកាចំនួន១៦២,១០០រៀល។

៥.ឈ្មោះ ភិន ឆាន់នី អត្តលេខ102 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុឪពុករបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន១៦៥,១០០រៀល។

៦.ឈ្មោះ ជិន ស្រីល័ក្ខ អត្តលេខ3426 បម្រើការងារនៅផ្នែកដេរB24 មូលហេតុដោយសារឪពុករបស់បានទទួលមរណភាព ទទួលបានថវិកាចំនួន១១៥,៦០០រៀល។

៧.ឈ្មោះ សួង ស្រីលីន អត្តលេខ3472 បម្រើការងារនៅផ្នែកដេរB20  មូលហេតុដោយសារលោកតារបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន១៣០,២០០រៀល។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

相关文章