• English
  • ភាសាខ្មែរ
  • Chinese

លោក ស៊ិន ង៉ែត តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៤១,៩០០៛ ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ិន ង៉ែត តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិក្របីត្រាំ          ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក នឹងបានផ្ដល់ជូនដល់ប្អូនឈ្មោះ លឿង ពុទ្ធី ភេទ ប្រុស អត្តលេខ២៤០៨៩២ ផ្នែកDW១ ដោយសារគាត់បានគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍មុន។

 ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប ១៤១,៩០០រៀល។

ស្របពេលជាមួយគ្នានេះ លោក ស៊ិន ង៉ែត ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕