• English
  • ភាសាខ្មែរ
  • Chinese

លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានបន្តចុះជួបជាមួយបងប្អូនពលករមកពីប្រទេសថៃ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការ ងារបានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនពលករដែលមកពីប្រទេសថៃទើបចូលបំរើការងារនៅក្នុងរោងចក្រ ហ្វាស ម៉េកឃីង ខូអិលធីឌី ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិរលាំងសង្កែ សង្កាត់ សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានពលករចំនួន ១២០នាក់ចូលរួម។

ឆ្លៀតក្នុងឱកាសនោះ លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបង ប្អូនពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្ដល់កិច្ចសហការសម្របសម្រួល ដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដល់បងប្អូនពលករខ្មែរ។

ជាងនេះទៅទៀត លោក លី វិចិត្រ ក៏បានជំរុញឱ្យរោងចក្រយកចិត្តទុកដាក់បំផុតចំពោះបងប្អូនពលករ និង សម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្ដោះអាសន្នណាមួយ ដើម្បីបង្ក ភាពងាយស្រួលបន្ថែមទៀតជូនបងប្អូនពលករ។

លោកប្រធាន ក៏បានលើកឡើងពីភាពឈឺចាប់ដែលជនជ្រុលនិយមជនជាតិថៃមួយចំនួន ធ្វើបាបពលករខ្មែរ យើងកន្លងមក ពលករយើងធ្វើការនៅប្រទេសថៃគឺប្រឈមការរើសអើង។ សព្វថ្ងៃប្រទេសកម្ពុជាយើង មានតម្រូវការកម្លាំងពលកម្មជាច្រើន ហើយធ្វើការនៅក្នុងស្រុកយើងគឺជាការជួយលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ជាមួយគ្នានោះ លោកប្រធានក៏បានផ្សព្វផ្សាយពីប្រព័ន្ធ Hotline 1297 របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំរុញឱ្យបងប្អូនពលករដែលមាន សមាជិក ឬមិត្តភ័ក្រដែលទើបមកពីប្រទេសថៃដដៃទៀត ចុះឈ្មោះស្វែងរកការងារធ្វើ ដើម្បីមានភាពងាយ ស្រួល និងចំណេញពេលជាងធ្វើដំណើរស្វែងរការងារពីមួយកន្លែងទៅមួយកន្លែង៕

លោក លី វិចិត្រ ក៏បានលើកពីគុណវិបត្តិប្រទេសដែលមានសង្រ្គាម និងអត្ថប្រយោជន៍ប្រទេសដែលមានសន្ដិភាព ដូចនេះសូមឱ្យបងប្អូនយើងចូលរួមទាំងអស់គ្នាសម្រាប់ការការពារសន្ដិភាព ដែលដឹកនាំដោយ សម្ដេចទាំងពីរ៕

相关文章