• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជាចេញញត្តិគាំទ្រសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាការអនុវត្តបទឈប់បាញ់

ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា (CWUF) បាននឹងកំពុងតាម ដានដោយយកចិត្តទុកដាក់បំផុតលើស្ថានការណ៍ថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដែលបាននឹងកំពុងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសទាំងពីរ និងជាពិសេសប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋតាមបណ្តោយព្រំដែន។

        ក្នុងស្មារតីនេះ សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា (CWUF) សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ខ្លឹមសារទាំងស្រុងនៃ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាដែលបានបញ្ជាក់ពីខ្លឹមសាររបស់សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើសុំការគាំទ្រពី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ាន បច្ចុប្បន្ន ឯកឧត្តម ស៊ី ជីពឹង ប្រធានាធិបតីចិន, ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក, ឯកឧត្តម អេម៉ាណូ អែល ម៉ាក្រុង ប្រធានាធិបតីបារាំង, ឯកឧត្តម អង់តូនីញូ ហ្គោតេរ៉ស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកជំទាវ អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។

        សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា (CWUF) សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្នើសុំឱ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ក្នុងការជួយគាំទ្រដល់ការជំរុញឱ្យមាន៖

  • ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដែលសម្រេចបាននៅ ទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និង RBC នាពេលថ្មីៗនេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាពតានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។
  • ការហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ។
  • ការរុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្តក្នុងតំបន់ដែលពលរដ្ឋខ្មែរបាន និងកំពុងរស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅមិនទាន់បានដោះស្រាយបញ្ចប់។
  • ការបញ្ឈប់ផែនការបណ្តេញចេញដោយបង្ខំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញចេញរួចហើយអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងដីរបស់ពួកគេវិញ។
  • ការបញ្ឈប់ការប្រើប្រាស់ ឬគម្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជា ឯកតោភាគី ហើយអនុញ្ញាតឱ្យយន្តការទ្វេភាគីដែលមានស្រាប់ ពោលគឺគណៈកម្មការខណ្ឌសីមាព្រំដែនគោក និងគណៈកម្មាធិការព្រំដែនទូទៅ បន្តធ្វើការងារដោយសន្តិវិធីផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀងអនុសញ្ញា និងសន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានស្រាប់

ការដោះលែងជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងការធ្វើមាតុភូមិនិវត្តន៍ យោធិនកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំឃាំងនៅប្រទេសថៃ។

相关文章