• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុនទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិកាឧបត្ថម្ភជូន ជូនបងប្អូនកម្មករ កម្មការិនីចំនួន ២(ពីរ)នាក់ ដែលទើបរៀបអាពាហ៍ពិពាណ៍។ ក្នុងម្នាក់ទទួលបានថវិកាឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបថវិកាឧបត្ថម្ភមានចំនួន ២៤០,០០០រៀល៕