• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៧០០,០០០រៀលជូនសមាជិកសហជីពចំនួន៦នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៧០០,០០០រៀល ជូនសមាជិកចំនួន៦នាក់ ក្នុងនោះរួមមាន៖

១.ឈ្មោះ ឆោម សំរស់ អត្តលេខ02711 បម្រើការងារនៅផ្នែកដុតឡ មូលហេតុគាត់ឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបានថវិកាចំនួន១៣២,៥០០រៀល។

២.ឈ្មោះ ជឹម សុភ័ណ អត្តលេខ1662 បម្រើការងារនៅផ្នែកដេរA2 មូលហេតុដោយសារបងរបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន១២២,៥០០រៀល។

៣.ឈ្មោះ ជឹម ចាន់នុត អត្តលេខ2186 បម្រើការងារនៅផ្នែកQC មូលហេតុដោយសារបងប្រុសរបស់គាត់ឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបានថវិកាចំនួន១៤៥,០០០រៀល។

៤.ឈ្មោះ សម្បត្តិ សីហា អត្តលេខ1785 បម្រើការងារនៅផ្នែកដេរB18 មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៏រងរបួសធ្ងន់ធ្ងរសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបានថវិកាចំនួន១០០,០០០រៀល។

៥.ឈ្មោះ យឿន ចាន់ឡុម អត្តលេខ2528 បម្រើការងារនៅផ្នែកដេរB21 មូលហេតុគាត់សម្រាលកូន ទទួលបានថវិកាចំនួន១០០,០០០រៀល។

៦.ឈ្មោះ ហៃ ស្រី វិន អត្តលេខ1630 បម្រើការងានៅក្រុមB២០ មូលហេតុគាត់សម្រាលកូន ទទួលបានថវិកាចំនួន១០០,០០០រៀល។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕