កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានទៅចូលរួមរំលែកទុក្ខបុណ្យគំរប់ខួប៧ថ្ងៃកម្មករម្នាក់ឈ្មោះ តុល ផាត ភេទប្រុស អត្តលេខ៣១៧៦១ ផ្នែកដេរE៧ គាត់បានទទួលមរណភាព កាលពីថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៥ ។ និងបាននាំយកបច្ច័យសរុបចំនួន២,១១០,៧០០រៀលមកជូនដល់គ្រួសារនៃសព ក្នុងនោះរួមមាន៖
១.ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក មានចំនួនទឹកប្រាក់សរុប៣៥១,០០០រៀល។
២.លោកនាយកក្រុមហ៊ុនចូលបច្ច័យចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដ៏កៀមក្រំដល់គ្រួសារនៃសព។
៣.ឯក ឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចូលចូលបច្ច័យចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដ៏កៀមក្រំដល់គ្រួសារនៃសព។
៤.ប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លារ២០០ដុល្លា លុយខ្មែរ៦០,៧០០រៀល។
ឆ្លៀតឱកាសនោះ លោក សែចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និង សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕