• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន១,០២៦,០០០រៀលជូនទៅកម្មករម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ១,០២៦,០០០រៀលជូនកម្មករម្នាក់ឈ្មោះ សែម សម្រិតធី ភេទប្រុស អត្តលេខ0075 បម្រើការងារផ្នែកវេចខ្ចប់ មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់អាយុជីវិតកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលមានអាសយដ្ឋាននៅភូមិរលាំងកែន ឃុំ រលាំងកែន ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល បច្ច័យក្នុងនោះរួមមាន៖

១.ថវិការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីមានចំនួនទឹកប្រាក់៤១០,០០០រៀល

២.សហជីពទឹកចិត្តកម្មករកម្ពុជាឧបត្ថម្ភទឹកប្រាក់ចំនួន២០០,០០០រៀល

៣.ប្រាក់ខែចុងក្រោយរបស់គាត់មានចំនួន៤១៦,០០០រៀល។

ឆ្លៀតឱកាសនោះ ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.កទាំងអស់ដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕

相关文章