• English
  • ភាសាខ្មែរ
  • Chinese

លោក សូត្រ សុជាតិ និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចូលរួមរំលែកទុក្ខចំនួន ២០០,០០០រៀលជូនសមាជិកសហជីពចំនួន១នាក់

កណ្ដាល៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានឧបត្ថម្ភទឹកប្រាក់ចូលរួមរំលែកទុក្ខចំនួន ២០០,០០០រៀលជូនក្រុមការងារឈ្មោះ ពែល សុខគីម  ភេទប្រុស អនុប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន ខេន ផាក (ខេមបូឌា) ឯ.ក មូលហេតុដោយសារម្ដាយរបស់គាត់បានទទួលមរណភាពដោយជំងឺរោគាពាធ។

នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឺកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.កដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-​កម្មការនីទាំងអស់ដែរជាសមាជិកនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមទៅដល់ក្រុមគ្រួសារផងដែរ៕

相关文章