• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា

ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា (CWUF) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអមនុស្សធម៌ និងគ្មានគុណធម៌ យ៉ាងសាហាវឃោឃៅរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារ នៅវេលាម៉ោងប្រមាណ ៣:៥០ នាទី រសៀល មកលើប្រជាជន ស៊ីវិលស្លូតត្រង់ខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឲ្យប្រជាជនចំនួន ១នាក់ បានបាត់បង់ជីវិត និងចំនួន ៣នាក់ បានរងរបួស ។

សកម្មភាពវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ នាពេលកន្លងមក ក្នុងចេតនាញុះញង់ដើម្បីនាំឲ្យមានការប៉ះទង្គិចនេះ ។ នេះជាបាតុភាពដ៏ព្រៃផ្សៃដែលយោធាថៃ បានរំលោភបំពានទាំងស្រុងលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមសក្ខីភាពរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងក្រោមការសម្របសម្រួលពី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ។

សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា (CWUF) សូមឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ក៏ដូចជាបញ្ឈប់ការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយ បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដោយសូមឲ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ សូមអំពាវនាវឲ្យមានការចូលរួមពីភាគីបរទេស ដែលមានជំនាញដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែល រងគ្រោះដោយសារការបាញ់ប្រហារនេះ ។

សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា (CWUF) សូមបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយប្រកាន់ជំហរក្នុងការគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ និងសូមអំពាវនាវឲ្យភាគីថៃ ត្រូវគោរពបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ និងសូមអំពាវនាវឲ្យភាគីថៃ ត្រូវគោរពបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចអន្តរជាតិទាំងឡាយឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទៈពិតប្រាកដ ៕

相关文章