កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក CO., LTD ដែលមានអាសយដ្ឋាននៅ ភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គមានជ័យ ខេត្តកំពុងស្ពឺ ។ បានរៃអង្គាសថវិកាចំនួន១០០,៤០០រៀលជូនកម្មការិនីម្នាក់ឈ្មោះហាន ស្រីនិច បម្រើការងារផ្នែកដេរ អត្តលេខS20351 មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក CO., LTD។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក CO., LTD។ សូមចូលរួមរំលែកទុក្ខដល់គ្រួសារប្អូនស្រី និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុម ប្រាយម៍ ស្ទីតធ៍ ឯ.ក CO., LTD។ ទាំងអស់ដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕.jpg)



