• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារនាំយកថវិកាឧបត្ថម្ភជូនកម្មការិនីរោងចក្រ ស៊ីន យី ហ្វេង ស្ព័ធីង ហ្គូដ៍ស ដែលទើបសម្រាលកូន នៅខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក អ៊ឹម ស៊ីថាត ប្រធានសហជីពកំលាំងចិត្តកម្មករកម្ពុជា ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ៩០,០០០រៀល ទៅប្រគល់ជូនដល់កម្មការិនីឈ្មោះ ឈិន ចិន អត្តលេខ ១៩២៨ ក្រុម B2 ដែលទើបតែបានសម្រាលកូន។សូមបញ្ជាក់ថា កម្មការិនី ឈិន ចិន គឺ ជាបុគ្គលិកបម្រើការងារនៅ រោងចក្រ ស៊ីន យី ហ្វេង ស្ព័ធីង ហ្គូដ៍ស (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សកម្មភាពមនុស្សធម៌ និងការចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនកម្មករ-កម្មការិនី ជាពិសេសស្ត្រីដែលទើបឆ្លងទន្លេរួច។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរឱ្យអ្នកម្តាយ និងទារក មានសុខភាពល្អបរិបូរណ៍ផងដែរ។