កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន១,៩២០,០០០រៀលជូនសមាជិកសហជីពចំនួន១៦នាក់ក្នុងនោះរួមមាន៖
១. អ្នករៀបអពាហ៍ពិពាហ៍មានចំនួន៥នាក់
២. អ្នកសម្រាលកូនចំនួន៩នាក់
៣. អ្នកឈឺលើពីមួយសប្ដាហ៍មានចំនួន២នាក់ និងក្នុង១នាក់ទទួលបានប្រាក់ឧបត្ថម្ភចំនួន១២០,០០០រៀល
ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់ប្រធានសហជីពលោក លី វីចិត្រដែលតែងតែឧបត្ថម្ភទឹកប្រាក់ទៅដល់សមាជិកទាំងអស់ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕














