• English
  • ភាសាខ្មែរ
  • Chinese

ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចុះសួរសុខទុក្ខប្រធានសហជីពមូលដ្ឋានដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ លោក ណែម សំអាត អនុប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍មុន បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានមានប្រសាសន៍ទាក់ទងនិងការធ្វើដំណើរទៅធ្វើការងារ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដែលយើងមើលមិនឃើញឧបសគ្គនៅខាងមុខនោះ។

ក្នុងការសួរសុខទុក្ខនោះផងដែរ ឯកឧត្តមប្រធាន បាននាំយកផ្លែឈើ និងថវិកាចំនួន ១០០ដុល្លា និងថវិការបស់ក្រុមហ៊ុន មីឡានណា ចំនួន ៥០ដុល្លា ដើម្បីជួយសម្រួលទុក្ខលំបាកខ្លះដល់លោក ណែម សំអាត៕