កំពង់ស្ពឺ៖នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ស្ថិតនៅភូមិភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបឈ្មោះ ស៊ឹម តូច អត្ដលេខ AJ00060 ផ្នែកដេរ ក្រុមB2 ដែលកូនគាត់មានជំងឺឈាមកកក្នុងខួរក្បាល បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យ។
ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៤២,៧០០រៀល៕
សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕