• English
  • ភាសាខ្មែរ
  • Chinese

ក្រុមហ៊ុន ស៊ីអិនឌឺហ្គ្រី និងកម្មករ កម្មការិនី ចូលរួមបច្ច័យទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចរិក (ហៅវត្ដ ក្ដីត្រឹប)

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ិនធើណេសិនណល (ខេអេច) ឯ.ក និងកម្មករ កម្មការិនីដែលធ្វើក្នុងក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បាម៉ន ក្រុងច្បាម៉ន ខេត្ដកំពង់ស្ពឺ បានចូលរួមជាបច្ច័យជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដើម្បីយកទៅទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដសិលាចរិក (ហៅវត្ដក្ដីត្រឹប) ចាប់ពីផ្លូវជាតិលេខ១ ចូលមកដល់ខ្លោងទ្វារវត្ដចំងាយ ២,៥០០ម៉ែត្រ ដែលស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។

បច្ច័យប្រមូលបានរួមមាន៖

  1. កម្មករ កម្មការិនី ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី ចូលរួមជាបច្ច័យចំនួន ៣៦៤,៤០០រៀល
  2. ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ិនធើណេសិនណល (ខេអេច) ឯ.ក ចូលរួមជាបច្ច័យចំនួន 100$

សរុបមានចំនួន ៣៦៤,៤០០រៀល និង ១០០ដុល្លា៕