កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក សែ ចិត ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានចូលរួមបុណ្យរំលែកទុក្ខបុណ្យសពសមាជិកសហជីពឈ្មោះ សន សីហា ភេទប្រុស អត្តលេខ២០៧៤០ ផ្នែកឃ្លាំង ដែលធ្វើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដោយបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
លោក សែ ចិត និងក្រុមការងារ បានពាំនាំបច្ច័យចូលរួមបុណ្យសពមានចំនួន ១,៥៩២,៧០០រៀល ក្នុងនោះរួមមាន៖
១, លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចូលរួមជាបច្ច័យចំនួន ៤០០,០០០រៀល
២, នាយកក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចូលរួមជាបច័្ចយចំនួន ៤០០,០០០រៀល
៣, ប្រាក់ខែចុងក្រោយរបស់គាត់មានចំនួន ៣៥០,៨០០រៀល
៤, ថវិការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពមានចំនួន ៤៤១,៩០០រៀល
ស្របពេលជាមួយគ្នានោះផងដែរ លោក សែ ចិត ក៏បានចូលលរួមរំលែកទុក្ខ😭😭ដ៏កៀមក្រំដល់គ្រួសារសព សូមបួងសួងវិញ្ញាណក្ខន្ដប្អូនប្រុសទៅកាន់សុគតិភព។
ជាងនេះទៅទៀតលោកក៏បានថ្លែងអំណរគុណ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា, នាយកក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក និងបងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុនទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់លោកប្រធាន លោកនាយកក្រុមហ៊ុន និងបងប្អូនកម្មករ-កម្មការិនីឱ្យបានស្មើៗទាំងអស់គ្នា៕