ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជានៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម សោម អូន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក និងជាប្រធានកិត្តិយសសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាក្នុងឱ្យកាសនោះ ឯកឧត្ដម សោម អូន ក៏បានជម្រុញឱ្យបងប្អូនជាសមាជិកនៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជាជួយផ្សព្វផ្សាយ និងបំផុសចលនាដល់បងប្អូនសហជីព កម្មករ ចូលរួមខួបលើកទី៤៥ឆ្នាំ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្ដិទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នៅស្តាតអូឡាំពិក៕