• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី លៀង ស្រីហៀង អនុប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៩៣,០០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី លៀង ស្រីហៀង អនុប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះផ្ដល់ជូនដល់កម្មការិនីឈ្មោះ ឡុញ ហួន អត្តលេខBW0018 ដែលប្អូនរបស់គាត់បានទទួលមរណៈភាព។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៩៣,០០០រៀល។

ជាមួយគ្នានោះលោកស្រី លៀង ស្រីហៀង ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕