កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ឡូរិន ហ៊្វូតវេរ ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពឈ្មោះ ភឿន ឡា អត្តលេខLR3331 ក្រុមដេរ ដែលស្នាក់នៅភូមិក្រាំងរំពាត់ ឃុំយាយអង្គ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ដែលកូនរបស់មានជម្ងឺវះកាត់ក្នុងមន្ទីរពេទ្យ។ ថវិកាឧបត្ថម្ភនេះបានពីការរៃអង្គាសមានចំនួន ២១០,០០០រៀល សម្រាប់ប្រគល់ជូនគាត់។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ឹម ចាន់ថៃ ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវេរ ឯ.ក ដែលជានិច្ចកាលតែងតែចូលរួមរំលែកនូវថវិកាផ្ទាល់ខ្លួនជួយដល់បងប្អូនដែលជួបទីទាល់ និងសូមជូនបុណ្យកុសល្យដែលកើតមាន ដល់បងប្អូនទាំងអស់គ្នាផងដែរ៕