• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ចូលរួមបុណ្យសព និងពាំនាំបច្ច័យចំនួន ៤,០០៧,៨០០រៀល ជូនសមាជិកដែលជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់ជីវិត

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចូលរួមបុណ្យសពកម្មករដែលជាសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ចំនួន ២នាក់ និងបានពាំនាំថវិកាចូលជាបច្ច័យដល់គ្រួសារនៃសពដូចខាងក្រោម៖

ទី១ ឈ្មោះ ឃុន ខន ភេទប្រុស អត្តលេខ២២៨៦៣ ផ្នែកដេរ ក្រុមA2 មានអាសយដ្ឋានស្ថិតនៅភូមិចេក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមគ្រួសារនៃសពទទួលបានបច្ច័យសរុបចំនួន ១,៧៤៤,៥០០រៀល ដែលបច្ច័យបានមកពី៖

១ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចូលជាបច្ច័យចំនួន ៤០០,០០០រៀល

២ នាយកក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចូលជាបច្ច័យចំនួន ៤០០,០០០រៀល

៣ ប្រាក់បានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ចូលរួមជាបច្ច័យចំនួន ៤៩៣,២០០រៀល

៤ ប្រាក់ខែចុងក្រោយដែលនៅសល់មានចំនួន ៤៥១,៣០០រៀល។

និងទី២ ឈ្មោះ ផាត ថាណាន់ អត្តលេខ២១២១៥ ផ្នែកជាងម៉ាស៊ីន មានអាសយដ្ឋានស្ថិតនៅភូមិកកោះ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ដែលក្រុមគ្រួសារនៃសពទទួលបានបច្ច័យសរុបចំនួន២,២៦៣,៣០០រៀល ដែលបច្ច័យបានមកពី៖

១ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចូលជាបច្ច័យចំនួន ៤០០,០០០រៀល

២ នាយកក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចូលជាបច្ច័យចំនួន ៤០០,០០០រៀល

៣ ប្រាក់បានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ចូលរួមជាបច្ច័យចំនួន ៤៩៧,០០០រៀល

៤ ប្រាក់ខែចុងក្រោយដែលនៅសល់មានចំនួន ៩៦៦,៣០០រៀល។

ឆ្លៀតក្នុងឱកាសនោះ លោក សែ ចិត និងក្រុមការងារ តំណាងលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពទាំង២ និងបួងសួងវិញ្ញានក្ខន្តប្អូន ឃុន ខន និងប្អូន ផាត ថាណាន់ ទៅកាន់សុគតិភព ព្រមទាំងថ្លែងអំណរគុណដល់លោកប្រធានសហព័ន្ធសហជីព លោកនាយកក្រុមហ៊ុន និងបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុនទាំងអស់ទទួលយកបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕