• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ាង សុខា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩៦០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម អេហ្វ វ៉ាយ ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ម៉ាង សុខា និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម អេហ្វ វ៉ាយ ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩៦០,០០០រៀល ជូនសមាជិកសហជីពដែលទើបសម្រាលកូន និងទើបរៀបអាពាហ៍ពិពាហ៍ ក្នុងនោះរួមមាន៖

១ សមាជិកដែលទើបសម្រាលកូនមានចំនួន ៦នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបប្រាក់ឧបត្ថម្ភមានចំនួន ៧២០,០០០រៀល

និងទី២ សមាជិកដែលទើបរៀបអាពាហ៍ពិពាហ៍មានចំនួន​ ២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបប្រាក់ឧបត្ថម្ភមានចំនួន ២៤០,០០០រៀល

នាឱកាសនោះ លោក ម៉ាង សុខា ក៏សូមជូនពរឆ្នាំសកល ២០២៥ ដល់បងប្អូនដែលទទួលបានប្រាក់ឧបត្ថម្ភនេះ និងបងប្អូនប្រចាំក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម អេហ្វ វ៉ាយ ឯ.ក ទាំងអស់ សូមឱ្យមានសុខភាពល្អ ប្រកបកិច្ចការឱ្យសមដូចបំណងប្រាថ្នា៕