• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល បានយកប្រាក់ឧបត្ថម្ភជូនកម្មការិនី ទើបសម្រាលកូនរួច, រៀបអាពាហ៍ពិពាហ៍ និងគ្រោះថ្នាក់ចរាចរណ៍ សរុបមានចំនួន ៦ នាក់ ក្នុងម្នាក់ទទួលបាន ១០០,០០០រៀល សរុបប្រាក់ឧបត្ថម្ភមានចំនួន៦០០,០០០រៀល៕