• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃរោចក្រ ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ជួបប្រជុំជាមួយមន្រ្ដី ILO-BFC

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃរោងចក្រ ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក បានចូលរួមប្រជុំពីរបៀបដោះស្រាយបញ្ហា និងបញ្ហាមួយចំនួនដែលកើតមាននាពេលកន្លងមក នៅក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

នាជំនួបនោះមានភាគីខាងក្រុមហ៊ុន មន្រ្ដី ILO-BFC និងតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជាចូលរួមផងដែរ។

មន្រ្ដី ILO-BFC ក៏បានណែនាំពីរបៀបដោះស្រាយបញ្ហានៅកន្លែងការងារ និងណែនាំឱ្យតំណាងសហជីពរៀបចំឯកសារដែលកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីថ្ងៃក្រោយមន្រ្ដី ILO-BFC ចុះមកពិនិត្យម្ដងទៀត៕