• English
  • ភាសាខ្មែរ
  • Chinese

发布新闻

លោក សែ ចិត និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា ចូលរួមកសាងរបងសាលាបឋមសិក្សា ព្រៃចឹ្ចក

លោក សែ ចិត និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា ចូលរួមកសាងរបងសាលាបឋមសិក្សា ព្រៃចឹ្ចក

កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ លោក សែ ចិត និងក្រុមការងារសប្បុរសធម៌ បាននាំយកទឹកប្រាក់ដែលបងប្អូនកម្មករកម្មការនី នៅរោងចក្រ វេន ធូរ៉ា ចូលរួមកសាងរបងសាលាបឋមសិក្សា ព្រៃចឹ្ចក ដែលស្តិតនៅភូមិស្វាយវង ឃុំសែនដី ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។   ទឹកប្រាក់ដែលបានប្រគល់ជូនលោកគ្រូនាយកសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់មានចំនួនទឹកប្រាក់សរុប ២៧៣,៥០០រៀល។

តំណាង សហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ចំនួន ២,៥៨០,០០០រៀល

តំណាង សហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ចំនួន ២,៥៨០,០០០រៀល

កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ​ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតផ្លូវជាតិលេខ៥ ភូមិផ្សារត្រាច ឃ្មុំលង្វែក ស្រុកកំពុងត្រឡាច ខេត្តកំពុងឆ្នាំង  បាននាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនបងប្អូនកម្មករចំនួន ៤៣នាក់ ស្មើទឹកប្រាក់សរុប ២,៥៨ ០,០០០រៀល ក្នុងនោះរួមមាន អ្នករៀបអាពាហ៍ពិពាហ៍, អ្នកសម្រាលកូន និងមានផ្ទៃពោះ ដោយក្នុងម្នាក់ទទួលបានទឹកប្រាក់ ៦០,០០០រៀល។

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចំនួន ១,២០០,០០០រៀល

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចំនួន ១,២០០,០០០រៀល

កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោក សែ ចិត ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែដី  ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនបងប្អូនកម្មករដែលទើបរៀបអាពាហ៍ពិពាហ៍, ទើបសម្រាលកូនរួច និងអ្នកមានជម្ងឺធ្ងន់ សរុបមានចំនួន ១០នាក់ ស្មើទឹកប្រាក់សរុប ១,២០០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ១២០,០០០រៀល។

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចំនួន ៣,៩៦០,០០០រៀល

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចំនួន ៣,៩៦០,០០០រៀល

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩  ខែកុម្ភ: ឆ្នាំ២០២៤ លោក សែ ចិត ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែដី  ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនបងប្អូនកម្មករដែលទើបរៀបអាពាហ៍ពិពាហ៍, ទើបសម្រាលកូនរួច និងអ្នកមានជម្ងឺធ្ងន់ សរុបមានចំនួន ៣៣នាក់ ស្មើទឹកប្រាក់សរុប ៣,៩៦០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ១២០,០០០រៀល។

ឯកឧត្ដម លី វិចិត្រ និងក្រុមការងារ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

(ភ្នំពេញ)៖ ឯកឧត្ដម លី វិចិត្រ និងក្រុមការងារ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានផ្ញើសាររំលែកទុក្ខថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។   នៅក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា មានក្តីសង្វេគសោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា ការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្ដុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញ នៅព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះក...

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ​ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ប្អូនស្រី និងប្អូនប្រុសទាំងពីរនាក់ដោយសារ៖ ប្អូនស្រីម្ដាយទទួលមរណភាព និងប្អូនប្រុសឪពុកទទួលមរណភាព។ ថវិការប្រគល់ជូនគាត់ក្នុងមួយនាក់ទួលបាន ១៥០,០០០រៀល, ទឹកប្រាក់សរុប ៣០០,០០០រៀល។ សូមអរគុណបងប្អូនកម្មករនិយោជិក ដែលបានជួយសហការ រាល់បងប្អូនជួបទុកលំបាក ជូនពរបងប្អូនកម្មករ សុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក

កណ្ដាល៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ស្ថិតនៅភូមិភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល បានផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក ក្នុងនោះមានអ្នករៀបអាពាហ៍ពិពាហ៍ គ្រោះថ្នាក់ចរាចរណ៍ និងវះកាត់ផងដែរ  ចំនួនមានចំនួន ៤នាក់ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល សរុបទឹកប្រាក់ទាំងអស់មានចំនួនសរុប ៤០០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល

កំពង់ស្ពឺ៖នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំ ត្រពាំងគង ស្រុក សំរោងទង ខេត្ដ កំពង់ស្ពឺ បានយកប្រាក់ឧបត្ថម្ភជូនកម្មការិនី ទើបសម្រាលកូនរួច,  សរុបមានចំនួន ២ នាក់ ក្នុងម្នាក់ទទួលបាន ៦០,០០០រៀល សរុបប្រាក់ឧបត្ថម្ភមានចំនួន១២០,០០០រៀល។ ជាមួយគ្នានោះតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ក៏បានធ្វើការរៃអង្គាស បងប្អូនកម្មករ កម្មាការិនី បាន ចំនួន១២៩,០០០រៀល សម្រាប់ផ្តល់ជូន កម្មករ ឈ្មោះ តូច វុធា ដែលឪពុក ទទួលមរណៈភាព៕

ឯកឧត្តម លី វិចិត្រ ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

ឯកឧត្តម លី វិចិត្រ ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងក្រុមការងារ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤។   តំណែងដ៏ឧត្តុងឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ ឯកឧត្ត​ម ក្នុងការចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនជាពិសេសការធ្វើកំណែទម្រង់មុខងារសាធារណៈយ៉ាងផុសផុល ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងប្រសិទ្ធភាពមន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។   ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបដោយសុភមង្គល ថាមពល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធព...

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល បានយកប្រាក់ឧបត្ថម្ភជូនកម្មការិនី ទើបសម្រាលកូនរួច, រៀបអាពាហ៍ពិពាហ៍ និងគ្រោះថ្នាក់ចរាចរណ៍ សរុបមានចំនួន ៦ នាក់ ក្នុងម្នាក់ទទួលបាន ១០០,០០០រៀល សរុបប្រាក់ឧបត្ថម្ភមានចំនួន៦០០,០០០រៀល៕

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្តិគាំទ្រ ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត ចាត់វិធានអនុវត្ដយ៉ាងម៉ឺងម៉ាត់ នៅការប្រយុទ្ធប្រឆាំងគ្រឿងញៀន

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្តិគាំទ្រ ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់វិធានអនុវត្ដយ៉ាងម៉ឺងម៉ាត់ នៅការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចេញញត្ដិគាំទ្រ ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាប់ផ្ដើមវិធានអនុវត្ដយ៉ាងម៉ឺងម៉ាត់ នៅការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្រ្ដីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕           ក្នុងនាមជាថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងឱ្យកម្មករនិយោជិតចំនួន  ជាង៤០,៧៧៥ នាក់ នៅក្នុងវិស័យវាយនភ័ណ្ឌ យើងខ្ញុំសូមធ្វើការគាំទ្រយ៉ាងក្លៀវក្លាចំពោះការដាក់ចេញនូវបទបញ្ជា០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន    &...

លោក ឡាយ សំអូន ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព ប្រចាំក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ីនដាសស្រ្ទី ឯ.ក

លោក ឡាយ សំអូន ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព ប្រចាំក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ីនដាសស្រ្ទី ឯ.ក

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក ឡាយ សំអូន ជាអនុប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាសមាជិកសហជីពនៅក្រុមហ៊ុន អ៉ីស្តក្រោន ហ្វូ៑តវែរ អ៉ិនដាសស្រ្ទី ឯ.ក  ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។ នាឱកាសនោះ លោក ឡាយ សំអូន ក៏ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករជាស្ត្រីដែលមានផ្ទៃពោះនិងបងប្អូនកម្មករទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។ លោក ឡាយ សំអូន ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ពី ប.ស.ស ដែលបងប្អូនកម្មករកម្មការិនីគ្រប់រូបទទួលបានជាច្រើនជាពិសេសស្ត្រីមានផ្ទៃពោះគឺមានការគាំពារយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលគឺសម្រាកកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល, កូនភ្លោះ២ទទួលបាន១,២០០,០០០រៀល និងកូនភ្លោះ ៣ ទទួលបាន ១,៦០០,០០០រៀល ព្រមទាំងទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយសម្រាលសរុបចំនួន ១៤ លើកដោយក្នុងមួយលើកទទួលបានថវិកាចំនួន ៨០,០០០រៀល ទៀតផង។  ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់បងប្អូនកម្មករ...

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកថវិការៃអង្គាសជូនដល់កម្មករជាសមាជិកម្នាក់ឈ្មោះ ឌឹម ឌឿន អត្តលេខ៖២៦១១១ ផ្នែQC នៅអាគារD មូលហេតុដោយសាឪពុករបស់គាត់ទទួលមរណៈភាព ក្នុងនោះប្រាក់ដែលរៃអង្គាសបានយកជូនគាត់មានចំនួន ២៥៦,២០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកប្រាក់ឧបត្ថម្ភជូនកម្មការិនី ទើបសម្រាលកូនរួច ចំនួន ៤ នាក់ ក្នុងម្នាក់ទទួលបាន ៦០,០០០រៀល សរុបប្រាក់ឧបត្ថម្ភមានចំនួន២៤០,០០០រៀល៕

ពិធីសម្ពោធស្នាក់ការកណ្ដាល សហភាពសហជីពសុភមង្គលកម្មករកម្ពុជា

ពិធីសម្ពោធស្នាក់ការកណ្ដាល សហភាពសហជីពសុភមង្គលកម្មករកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងក្រុមការងារ បានចូលរួមពិធីសម្ភោធស្នាក់ការកណ្ដាលថ្មីរបស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដែលមានទីតាំងស្ថិតនៅបុរីកួរស្រូវ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ក្នុងពិធីនោះក៏បាននិមន្ដព្រះសង្ឃធ្វើពិធីសាសនា និងសូត្រមន្ដសុំពរជ័យ សិរីសួស្ដី ផងដែរ៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅរោងចក្រ ផឹនីនស៊្យូឡឺ អ៉ឺនធើណេសិនណល

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅរោងចក្រ ផឹនីនស៊្យូឡឺ អ៉ឺនធើណេសិនណល

កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិការពីការរៃអង្គាស បងប្អូនកម្មករ កម្មាការិនី ប្រចាំ រោងចក្រ ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ជូនដល់កម្មការិនី ឈ្មោះ ហៀង ណារិន អត្តលេខPR-1907 ដែលមានជីវភាពខ្វះខាត កូនកើតមកមានកាយសម្បទាមិនគ្រប់គ្រាន់ (ពិការភាព ក្បាលធំ ខុសពីកុមារទូទៅ)។ នៅថវិការដែលបានផ្ដល់ជូនគាត់មានចំនួន ២៤៤,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ចាន់ ផល្លា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានផ្ដល់ថវិកាឧបត្ថម្ភដល់គ្រួសារនៃសពដែលជាកម្មករធ្វើការនៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ផ្នែកL៦ ដោយមូលហេតុ ធ្វើអតិឃាតខ្លួនឯង។ ថវិកាឧបត្ថម្ភសរុបមានចំនួន ៤៧៥,៥០០រៀល និង ២០០ដុល្លា ដោយក្នុងនោះរួមមាន៖           ១. ប្រាក់រៃអង្គាសពីបងប្អូនកម្មករ-និយោជិត មានចំនួន ៤១៥,០០០រៀល           ២. ផ្នែកបុគ្គលិក និងក្រុមការងារសហជីព មានចំនួន ៦០,៥០០រៀល           ២. ខាងក្រុមហ៊ុនចូលរួមរំលែកទុក្ខ ៥០ដុល្លា           ៣. ប្រាក់ខែចុងក្រោយបាន ១៥០ដុល្លា៕

លោក សែ ចិត មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅរោងចក្រ វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

លោក សែ ចិត មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅរោងចក្រ វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សែ ចិត្ត មន្ត្រីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ សមាជិកដែលទទួលបានថវិការឧបត្ថម្ភមានចំនួន ៤នាក់ ដែលទើបនឹងសម្រាលកូនរួច។ ដោយក្នុងម្នាក់ទទួលបានថវិកាឧបត្ថម្ភចំនួន ១០០,០០០រៀល។ សរុបទឹកប្រាក់មានចំនួន ៤០០,០០០រៀល៕

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ សហជីពកំលាំងចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកថវិការៃអង្គាសជូនដល់កម្មករម្នាក់ឈ្មោះ ឈ្មោះ អ៉ិត សៅផន ដែលម្ដាយរបស់គាត់បានទទួលមរណៈភាព ហើយទឹកប្រាក់ដែលត្រូវជូនគាត់នោះមានចំនួន ២៥០,៧០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកថវិការៃអង្គាសជូនដល់កម្មករម្នាក់ឈ្មោះ សួស សីលា អត្តលេខ៖12303 ផ្នែកលាបកាវ អគារD6 មូលហេតុដោយសាឪពុករបស់គាត់ទទួលមរណៈភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្នុងនោះប្រាក់ដែលរៃអង្គាសបានយកជូនគាត់មានចំនួន ២៥៤,០០០រៀល៕

Page 9 of 15