• English
  • ភាសាខ្មែរ
  • Chinese

លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០១,៤០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខ​​ែមករា ឆ្នាំ២០២៤ លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន អេ ជេ ថេក ស្ថាយ ឯ.ក ស្ថិតនៅផ្លូវលេខ130 ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភបានពីការរៃអង្គាសចំនួន ១០១,៤០០រៀល ជូនសមាជិកសហជីពឈ្មោះ សោម សុម៉ាលី ភេទស្រី អត្តលេខAJ00052 តួនាទីប្រធានដេរ ក្រុមA2 មូលហេតុកូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត។ 
លោក ទិត សុភា និងលោក ឌី សំបាន តំណាងបងប្អូនកម្មករប្រចាំក្រុមហ៊ុន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពបងស្រីដែលបាត់បង់ម​នុស្សជាទីស្រលាញ់ និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលបានចូលរួមជាថវិការផ្ទាល់ខ្លួន និងតាមសទ្ធាជ្រះថ្លា។ ព្រមទាំងសូមជូនបុណ្យកុសល្យបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន  អេ ជេ ថេក ស្ថាយ ឯ.ក ឱ្យបានស្មើរៗគ្នា៕