• English
  • ភាសាខ្មែរ
  • Chinese

លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៦០៤,០០០រៀលជូនសមាជិកសហជីពម្នាក់ដែលបានជួបនូវគ្រោះអគ្គីភ័យ

កណ្ដាល៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បានផ្ដល់ប្រាក់ឧបត្ថម្ភសរុបចំនួន៦០៤,០០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ  ទីញ សុខទួន  អត្តលេខ 06441 ផ្នែក តុកាត់A1 ដោយមូលហេតុភ្លើងបានឆាបឆេះបន្ទប់ជួលរបស់គាត់ ក្នុងនោះរួមមាន៖

១. ថវិកាបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីចំនួន ៥០៤,០០០រៀលនិងអង្ករ ៥គីឡូ។

២. លោក ឡាយ សំអូនបានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល។

ឆ្លៀតឱកាសនោះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត