• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ជូនថវិការឧបត្ថម្ភចំនួន ៨,០៣១,២០០រៀល ដល់សមាជិកសហជីពនៃក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ថវិការឧបត្ថម្ភចំនួនសរុប ៨,០៣១,២០០រៀល ជូនដល់សមាជិកសហជីពចំនួនសរុប ៦៤នាក់ ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ក្នុងនោះរួមមាន៖

១ អ្នកទើបរៀបអាពាហ៍ពិពាហ៍មានចំនួន ២៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបថវិការឧបត្ថម្ភចំនួន ៣,១២០,០០០រៀល

២ អ្នកសម្រាលកូនមានចំនួន ៣៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបថវិការឧបត្ថម្ភចំនួន ៤,៤៤០,០០០រៀល

៣ អ្នកមានជម្ងឺធ្ងន់ធ្ងរចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបថវិការឧបត្ថម្ភចំនួន ២៤០,០០០រៀល

និងទី៤ សមាជិកដែលឪពុកទើបទទួលមរណៈភាពមានចំនួន ១នាក់ ទទួលប្រាក់ឧបត្ថម្ភបានពីការរៃអង្គាសចំនួន ២៣១,២០០រៀល។

ឆ្លៀតក្នុងឱកាសនោះ លោក សែ ចិត និងក្រុមការងារ ក៏ថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូដល់បងប្អូនសមាជិកសហជីពប្រចាំក្រុមហ៊ុន និងសូមជូនពរដល់ បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ឱមានសុខភាពល្អ និងសូមជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ជួបតែសេចក្ដីសុខ សេចក្ដីសប្ដាយ៕