កណ្ដាល៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានរៃអង្គាសថវិកាចំនួន ៦៧៦,០០០រៀលជូនសមាជិកម្នាក់ឈ្មោះ សាន សុណ្ណារា ភេទប្រុស អត្តលេខ ២៤៤៥ ផ្នែកវេចខ្ចប់ មូលហេតុដោយសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់អាយុជីវិត ក្នុងនោះថវិការៃអង្គាសរួមមាន៖
១. សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចូលថវិកាចំនួន ៤០០,០០០រៀល។
២. ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីបានចំនួន ២៧៦,០០០រៀល។
នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕