• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះប្រគល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតចំនួន ៥រូប នៃក្រុមហ៊ុន អេស្ទើរស្កាយហ្គេមុិន ឯ.ក

ខេត្តកណ្ដាល៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារតំណាងឱ្យ សហជីពទឹកចិត្តកម្មករកម្ពុជា ក្រោមការដឹកនាំ និងផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោក លី វិចិត្រ និងតំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដឹកនាំដោយកញ្ញា ផល ភា បានចុះសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភជូនដល់បងប្អូនកម្មករ-កម្មការិនីចំនួន ៥រូប នៃក្រុមហ៊ុន អេស្ទើរស្កាយហ្គេមុិន ឯ.ក។

ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (តាមបណ្ដោយផ្លូវជាតិលេខ៤)។

ការឧបត្ថម្ភថវិកានេះ គឺដើម្បីជួយសម្រាលការខ្វះខាត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មការិនី ដែលមានតម្រូវការបន្ទាន់ក្នុងពេលសម្រាលកូន និងការវះកាត់។

បញ្ជីឈ្មោះកម្មការិនីដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖

 ១. ឈ្មោះ ហុង សុភា ភេទស្រី អត្ថលេខ AS001009 ផ្នែកដេរ A1 (សម្រាលកូន) - ទទួលបានថវិកា ១០ម៉ឺនរៀល។

២. ឈ្មោះ សួន សុជាតា ភេទស្រី អត្ថលេខ AS002164 ផ្នែក QC (សម្រាលកូន) - ទទួលបានថវិកា ១០ម៉ឺនរៀល។

៣. ឈ្មោះ ហែម ស្រីណា ភេទស្រី អត្ថលេខ AS000650 ផ្នែកដេរសាប់ (សម្រាលកូន) - ទទួលបានថវិកា ១០ម៉ឺនរៀល។

៤. ឈ្មោះ មាដ រីម ភេទស្រី អត្ថលេខ AS002127 ផ្នែកតុកកាត់ (វះកាត់) - ទទួលបានថវិកា ១០ម៉ឺនរៀល។

៥. ឈ្មោះ ម៉េច ថានីដេត ភេទស្រី ផ្នែកដេរ A12 (សម្រាលកូន) - ទទួលបានថវិកា ១០ម៉ឺនរៀល។

ទឹកប្រាក់សរុបដែលបានឧបត្ថម្ភក្នុងកម្មវិធីនេះគឺ ៥០ម៉ឺនរៀល (ហាសិបម៉ឺនរៀល)។ សហជីពទឹកចិត្តកម្មករកម្ពុជា ប្តេជ្ញាចិត្តថានឹងបន្តការពារ និងយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះផលប្រយោជន៍ និងសុខមាលភាពរបស់បងប្អូនកម្មករនិយោជិតគ្រប់រូប៕

អត្ថបទទាក់ទងដទៃទៀត