• English
  • ភាសាខ្មែរ
  • Chinese

ទឹកចិត្តសប្បុរសធម៌៖ សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខគ្រួសារសមាជិកា

កំពង់ស្ពឺ_ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ) បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសមាជិកា។

ថវិកាដែលរៃអង្គាសបានសរុបចំនួន ១១០,៦០០ រៀល ត្រូវបាននាំយកទៅប្រគល់ជូនសមាជិកាសហជីពឈ្មោះ អ៊ុង សុខរ៉េម (ភេទស្រី អត្តលេខ ១៧០២ ផ្នែកដេរ ៣) ដែលរូបគាត់កំពុងមានទុក្ខជាទម្ងន់ដោយសារអ្នកម្តាយបានទទួលមរណភាព។

ក្នុងនាមតំណាងសហជីព និងជំនួសមុខឱ្យសាមីខ្លួន យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា។ សូមជូនពរបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត